ក្រុមហ៊ុន អេសធីអេសខេ អ៊ិនវេសមិន គ្រុប ទទួលបានអាជ្ញាបណ្ណពីក្រសួងពាណិជ្ជកម្មកម្ពុជាលេខ Co. 4030 KH 2015 ជាក្រុមជំនួញសេវាកម្មក្នុងស្រុកមួយដែលមានលក្ខណៈចម្រុះផ្ដោតលើ និងនៅជុំវិញសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សរបស់កម្ពុជាដែលមានឯកទេស ខាងផ្នែកហិរញ្ញវត្ថុ ធានារ៉ាប់រង ការថែទាំសុខភាព ច្បាប់ ការស្នាក់នៅ និងវិស័យថាមពល។
បេសសកម្ម |
|
ទស្សនៈវិស័យ |
|
គុណតម្លៃស្នូល |
|
យើងមានមោទនភាពក្នុងនាមជាសាជីវកម្មមួយនៅក្នុងប្រទេសកម្ពុជាដែលទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងរយៈជាច្រើនឆ្នាំកន្លងមកនេះ ក៏ដូចជារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
អេសធីអេសខេ អ៊ិនវេសមិន គ្រុប ទទួលបានភាពលេចធ្លោក្នុងនាមជាអ្នកដឹកនាំនៅក្នុងវិស័យជាច្រើនដូចជាហិរញ្ញវត្ថុ ធានារ៉ាប់រង ការថែទាំសុខភាពច្បាប់ ការស្នាក់នៅ និងវិស័យថាមពល។ អេសធីអេសខេ មានប្រវត្តិក្នុងសកម្មភាពនៃការវិនិយោគជាច្រើនឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយបច្ចុប្បន្នកំពុងពង្រីកផលបត្រវិនិយោគរបស់ខ្លួននៅទូទាំងប្រទេស ហើយកំពុងស្វែងរកឱកាសថ្មីដើម្បីពង្រីកនិងលើកកម្ពស់បរិស្ថានអាជីវកម្មនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
ចក្ខុវិស័យរបស់យើងគឺក្លាយជាអ្នកដឹកនាំទីផ្សារគ្រប់អាជីវកម្មទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការពង្រីកសក្ដានុពលទីផ្សារ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទៅគ្រប់ផ្នែកទាំងអស់នៃប្រទេស ចំណែកតម្លៃស្នូលរបស់យើងគឺមានភាពស្មោះត្រង់មានវិន័យច្បាស់លាស់ ឆន្ទៈការងាររបស់បុគ្គលិក សមត្ថភាពនិងការធ្វើការងារជាក្រុមប្រកបដោយសាមគ្គីភាព។ ជាមួយនឹងចក្ខុវិស័យនិងតម្លៃស្នូលទាំងនេះរួមជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់បុគ្គលិកការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងផលិតភាពដ៏ល្អ យើងនឹងបន្តជោគជ័យដ៏អស្ចារ្យរបស់យើងក្នុងផ្តល់សេវាកម្មបែបស្តង់ដា និងល្អបំផុតដើម្បីបម្រើដល់អតិថិជនដែលមានតម្លៃរបស់យើងឱ្យបានពេញចិត្ត។ ដូច្នេះអេស ធី ធេស ខេ គឺជាជម្រើសដែលពេញនិយមសម្រាប់អតិថិជនជាច្រើនដោយសារតែភាពជឿជាក់និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ។
ភាពជោគជ័យដ៏អស្ចារ្យនេះបានមកពីអ្នកគ្រប់គ្រងគ្រប់ជាន់ថ្នាក់ បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការជួយឲ្យ អេស ធី អេសខេ ដំណើរការសមស្របទៅតាមចក្ខុវិស័យរបស់យើងមកដល់សព្វថ្ងៃនេះ ដូច្នេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកដែលបានចូលរួមក្នុងជោគជ័យនេះ។ នៅពេលយើងសម្លឹងទៅឆ្នាំខាងមុខយើងត្រូវតែរក្សានូវការប្តេជ្ញាចិត្តដើម្បីរក្សានូវការផ្លាស់ប្តូរនិងការច្នៃប្រឌិតរៀបចំចាត់ចែងឱ្យបានកាន់តែប្រសើរនិងយកឈ្នះលើបញ្ហាប្រឈមទាំងអស់នៅមុខយើង។
ខ្ញុំសូមជូនពរសមាជិកក្រុមគ្រួសារ អេសធីអេសខេ ទាំងអស់ទទួលបានជោគជ័យ និងសុភមង្គល។
ផ្ទះលេខ ៥៨៦ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ
ចុចទីនេះដើម្បីបើកផែនទីជាមួយ Google
023 230 789 / 010 58 3333