STSK Logo
  •  (current)
  • ទំព័រដើម
  • អំពីយើង
  • ផលប័ត្រវិនិយោគ
  • បញ្ជីឈ្មោះក្រុមហ៊ុន
  • ឱកាសការងារ
  • វិចិត្រសាល
  • ស្នើប្រឹក្សាយោបល់
  • ព័ត៌មាន
  • គណនី
    ចូលគណនី
Cambodia-flag English-flag
Slide show for large screen
Slide show for large screen
Slide show for large screen
Slide show for large screen
Slide show for large screen
Slide show for large screen
Slide show for large screen
Slide show for large screen
Previous Next
Slide show image for small screen
Slide show image for small screen
Slide show image for small screen
Slide show image for small screen
Slide show image for small screen
Slide show image for small screen
Slide show image for small screen
Slide show image for small screen
Previous Next
បញ្ជីឈ្មោះក្រុមហ៊ុន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី

សហគ្រិនភាព មានប្រវត្តិចេញពីអង្គការក្រៅរដ្ឋាភិបាល ហើយបានចាប់ផ្តើមធ្វើសកម្មភាពផ្តល់សេវាហិរញ្ញវត្ថុរបស់ខ្លួនដែលមានលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃលេខ ១១២៨.សជណ ចុះនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១១ ក្នុងការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ។ ហើយ សហគ្រិនភាព បានទទួលអាជ្ញាប័ណ្ណជាផ្លូវការ ជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជាលេខ ម.ហ.៥១ ចុះថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៥ ក្នុងការធ្វើប្រតិបត្តិការផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមសហគមន៍ឲ្យបានកាន់តែប្រសើរ ឡើង និងដើម្បីជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំងមូល។

ក្រុមហ៊ុន មេគង្គ ម៉ាយក្រូអ៊ិនសួរេន

ក្រុមហ៊ុន មេគង្គ ម៉ាយក្រូអិនសួរេន បានទទួលអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចុះបញ្ជីលេខ ៥៦១ នៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ និងមានបណ្តាញចែកចាយ ស្ទើរតែពាសពេញព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន មេគង្គ គឺជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចរបស់ជាជនជាតិកម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងជួយលើកកំពស់គុណតម្លៃ នៃជីវិតរបស់ប្រជាជនដែលមានចំណូលទាប និងមធ្យមដើម្បីឲ្យពួកគេអាចទទួលបាននូវការការពារ ពីហានិភ័យហិរញ្ញវត្ថុដែលមិនអាចមើលឃើញ តាមរយៈផលិតផលធានារ៉ាប់រងដ៏សំបូរបែប ភាពច្នៃប្រឌិតក្នុងការចែកចាយ និងសេវាបម្រើអតិថិជនប្រកបដោយវិជ្ជាជីវៈខ្ពស់។ បច្ចុប្បន្នក្រុមហ៊ុនផ្តល់ជូននូវផលិតផលពីរប្រភេទគឺ មេគង្គសុវត្ថិភាព និងមេគង្គសង្គ្រោះ។

អេស ធី អេចគ្លូស៊ីវ អាផាតមិន

មានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីភ្នំពេញ អេស ធី អាផាតមិន គឺជាទីកន្លែងស្នាក់នៅដ៏សមស្របមួយដែលមានអគារដ៏ប្រណិត និងធំទូលាយដែលមានគ្រឿងបរិក្ខាររស់នៅ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដើម្បីផ្តល់ជូនបែបផែននៃការរស់ប្រកបដោយផាសុកភាព និងភាពទាន់សម័យដល់អតិថិជនគ្រប់រូប។ អេស ធី ត្រូវបានសាងសង់បំពាក់ដោយគ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារទំនើបៗ ដើម្បីជួយសម្រួលដល់ជីវភាពដ៏មមាញឹករបស់អ្នក ប្រយោជន៍ធ្វើឲ្យកាន់តែមានភាពងាយស្រួល។ អាងហែលទឹកលើដំបូលអគារ កន្លែងហាត់ប្រាណ និងបរិយាកាស អាចឱ្យអ្នករីករាយជាមួយទេសភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ។ លើសពីនេះទៀត ទីតាំងព័ទ្ធជុំវិញដោយភោជនីយដ្ឋាន ហាងទំនិញ បណ្ណាល័យ និងកន្លែងទេសចរណ៍ដ៏ទាក់ទាញជាច្រើនបានធ្វើឱ្យ អេស ធី ក្លាយជាអាផាតមិនឈានមុខគេមួយក្នុងរាជធានីភ្នំពេញ។

មន្ទីរសារការី នីតិនិរន្តរ៍

ត្រូវបានបង្កើតឡើងនៅឆ្នាំ 2015 និងទទួលបានអាជ្ញាបណ្ណពីក្រសួងយុត្តិធម៌ នីតិនិរន្តរ៍ ជាអ្នកផ្តល់សេវាផ្នែកច្បាប់ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានជំនាញខាងអាជ្ញាកណ្តាលនិងពាណិជ្ជកម្ម។ ក្រុមហ៊ុនមានសមាសភាពជាអ្នកអនុវត្តច្បាប់ល្បីៗ និងមានអាជ្ញាបណ្ណ ដែលមានបទពិសោធន៍ជាច្រើនក្នុងដំណើរការតុលាការ ហើយត្រូវបានគេស្គាល់ថា ជាអ្នកមានជំនាញវិជ្ជាជីវៈ។

មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា

មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា គឺជាស្ថាបនសុខាភិបាលឯកជនមួយដែលផ្តល់នូវសេវាកម្មផ្នែកវេជ្ជសាស្ត្រឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពហុព្យាបាល យើងខ្ញុំផ្តល់ការពិគ្រោះ និងព្យាបាលទៅលើផ្នែកជាច្រើនដូចជាផ្នែកជំងឺលំបាកមានកូន ជំងឺបេះដូង សម្ភព រោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ និងសេវាសង្គ្រោះបន្ទាន់ ដែលរាល់សេវាកម្ម ទាំងអស់ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺនាពេលបច្ចុប្បន្ន។ មន្ទីរពហុព្យាបាល អរៀនដា មានវេជ្ជបណ្ឌិតល្បីៗដែលកំពុងបម្រើការក្នុងស្ថាប័នជាតិ និងអន្តរជាតិដែលមានជំនាញឯកទេស និងបទពិសោធន៍ជាច្រើនឆ្នាំរួមផ្សំជាមួយបរិក្ខារវេជ្ជសាស្ត្រទំនើបៗ បន្ទប់ពិសោធន៍ សាលវះកាត់ បន្ទប់សំរាល និងបន្ទប់សំរាកត្រូវបានរៀបចំដោយ វិស្វករវេជ្ជសាស្រ្តបរទេសដើម្បីផ្ដល់បាននូវផាសុកភាព និងគុណភាពនៃការព្យាបាលកម្រិតស្តង់ដារអន្តរជាតិ។

ម៉ាដាម នំ ឌីហ្សឺត & បេកឃើរី ឯ.ក

MADAM NOM ឡើងដោយបានអភិវឌ្ឍខ្លួនឲ្យក្លាយជាយីហោបង្អែមនំទីមួយ ដែលផ្តោតសំខាន់ទៅលើអនាម័យ និងសុខភាពរបស់អ្នកបរិភោគជាចំបង ព្រមទាំងមានរសជាតិច្រើនបែបប្រកបដោយឱជារសឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន។ លើសពីនេះទៅទៀត MADAM NOM បានសម្រិតសម្រាំងជ្រើសរើសគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ថ្មីៗ ស្រស់ៗ មានពណ៌ចម្រុះដែលចម្រាញ់ចេញពីផ្កាធម្មជាតិ មិនមានប្រើប្រាស់សារធាតុគីមីដើម្បីរក្សាគុណភាព ហើយប្រើប្រាស់ស្ករដែលមានកាឡូរីទាប។

ទំតាំង

ផ្ទះលេខ ៥៨៦ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ

ចុចទីនេះដើម្បីបើកផែនទីជាមួយ Google

023 230 789 / 010 58 3333

STSK Investment Group Limited

info@stskgroup.com

www.stskgroup.com

ទំនាក់ទំនង

logo stsk
មានគណនីរួចហើយឬ? Sign In
logo stsk
ភ្លេចលេខសំងាត់ឬ?
logo stsk
logo stsk
avatar
: N/A
: N/A
:
: N/A
: N/A
avatar