ស្របតាមកំណើនផលិតផលក្នុងស្រុកសរុបយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន អេសធីអេសខេ អិុនវេសមិន គ្រុប ខិតខំគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសតាមរយៈការសម្រួលវិនិយោគរបស់ខ្លួននៅក្នុងវិស័យដូចខាងក្រោម៖
- ហិរញ្ញវត្ថុ: ផ្តល់ជូននូវសេវាហិរញ្ញវត្ថុស្តង់ដារដល់គ្រួសារដែលមានចំណូលមធ្យមនិងទាប ដើម្បីគាំទ្រដល់សកម្មភាពសហគ្រិនរបស់ប្រជាជនក្នុងវិស័យកសិកម្ម សហគ្រាសធុនតូចនិងមធ្យម និងការអប់រំ។ ការវិនិយោគនេះមានគោលបំណងជួយដល់ប្រជាពលរដ្ឋឲ្យមានស្ថេរភាពប្រភពប្រាក់ចំណូល ដើម្បីឱ្យពួកគេអាចចាកចេញពីភាពក្រីក្រ។
- ធានារ៉ាប់រង: ផ្តល់ជូននូវការធានារ៉ាប់រងដែលមានតំលៃសមរម្យ ដើម្បីជួយប្រជាពលរដ្ឋក្នុងការផ្តល់ការធានាដល់គ្រួសារជាទីស្រឡាញ់របស់ពួកគេទៅលើការបាត់បង់ផ្នែកហិរញ្ញវត្ថុដែលមិនបានរំពឹងទុក ដែលអាចកើតឡើងពីគ្រោះថ្នាក់ ជំងឺ និងពិការភាព។
- ការថែទាំសុខភាព: រួមចំណែកដល់សុខភាព និងសុខមាលភាពរបស់ប្រជាជនដោយផ្តល់ការថែទាំ និងព្យាបាលល្អបំផុតដល់អ្នកជំងឺទាំងអស់តាមរយៈការអនុវត្តរួមគ្នាផ្នែកវេជ្ជសាស្រ្ត និងកន្លែងព្យាបាលវេជ្ជសាស្រ្តនាពេលបច្ចុប្បន្ន និងកិច្ចសហប្រតិបត្តិការជាមួយអ្នកផ្តល់សេវាសុខាភិបាលអន្តរជាតិដែលល្បីល្បាញ។
- ច្បាប់: ផ្តល់ជូននូវដំបូន្មានផ្នែកច្បាប់ដែលមានជំនាញទាន់ពេលវេលា និងមានប្រសិទ្ធិភាពដោយដោះស្រាយបញ្ហានីមួយៗជាមួយគណនេយ្យភាពនិងការឆ្លើយតប ដើម្បីផ្តល់អាទិភាពលើទិដ្ឋភាពផ្នែកច្បាប់នៃជំនួញរបស់អតិថិជន ដើម្បីឱ្យពួកគេអាចផ្តោតការយកចិត្តទុកដាក់ទៅលើភាពជោគជ័យនៃអាជីវកម្មរបស់ពួកគេ។