មានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីភ្នំពេញ អេស ធី អាផាតមិន គឺជាទីកន្លែងស្នាក់នៅដ៏សមស្របមួយដែលមានអគារដ៏ប្រណិត និងធំទូលាយដែលមានគ្រឿងបរិក្ខាររស់នៅ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដើម្បីផ្តល់ជូនបែបផែននៃការរស់ប្រកបដោយផាសុកភាព និងភាពទាន់សម័យដល់អតិថិជនគ្រប់រូប។ អេស ធី ត្រូវបានសាងសង់បំពាក់ដោយគ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារទំនើបៗ ដើម្បីជួយសម្រួលដល់ជីវភាពដ៏មមាញឹករបស់អ្នក ប្រយោជន៍ធ្វើឲ្យកាន់តែមានភាពងាយស្រួល។ អាងហែលទឹកលើដំបូលអគារ កន្លែងហាត់ប្រាណ និងបារលើអាកាស អាចឱ្យអ្នករីករាយជាមួយទេសភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ។ លើសពីនេះទៀត ទីតាំងព័ទ្ធជុំវិញដោយភោជនីយដ្ឋាន ហាងទំនិញ បណ្ណាល័យ និងកន្លែងទេសចរណ៍ដ៏ទាក់ទាញជាច្រើន បានធ្វើឱ្យ អេស ធី ក្លាយជា អាផាតមិនឈានមុខគេមួយក្នុងរាជធានីភ្នំពេញ។