ក្រុមហ៊ុន មេគង្គ ម៉ាយក្រូអិុនសួរេន បានទទួលអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចុះបញ្ជីលេខ ៥៦១ នៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ និងមានបណ្ដាញចែកចាយស្ទើរតែពាសពេញព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន មេគង្គ គឺជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចរបស់ជាជនជាតិកម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងជួយលើកកំពស់គុណតម្លៃនៃជីវិតរបស់ប្រជាជនដែលមានចំណូលទាប និងមធ្យមដើម្បីឲ្យពួកគេអាចទទួលបាននូវការការពារពីហានិភ័យហិរញ្ញវត្ថុដែលមិនអាចមើលឃើញ តាមរយៈផលិតផលធានារ៉ាប់រងដ៏សំបូរបែប ភាពច្នៃប្រឌិតក្នុងការចែកចាយ និង សេវាបម្រើអតិថិជនប្រកបដោយវិជ្ជាជីវៈខ្ពស់។ បច្ចុប្បន្នក្រុមហ៊ុនផ្តល់ជូននូវផលិតផលពីរប្រភេទគឺ មេគង្គសុវត្ថិភាព និងមេគង្គសង្គ្រោះ។