គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​សហគ្រិន​ភាព​ ម៉ាយ​ក្រូហ្វាយ​នែន ​ភី​អិល​ស៊ី​

​សហគ្រិន​ភាព​ ​មាន​ប្រវត្តិ​ចេញ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ហើយ​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ផ្តល់​សេវា​ហិរញ្ញវត្ថុ​របស់​ខ្លួន​ដែល​មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​លេខ​ ១១២៨.​សជណ ​ចុះ​នៅ​ថ្ងៃ​ទី​ ២៧ ​ខែកក្កដា ​ឆ្នាំ​ ២០១១ ក្នុង​ការផ្តល់​សេវា​មីក្រូ​ហិរញ្ញវត្ថុ​។ ​ហើយ​ សហគ្រិន​ភាព​ ​បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ​ ​ជា​គ្រឹះស្ថាន​មីក្រូ ​ហិរញ្ញវត្ថុ ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​លេខ​ ម​.​ហ.៥១ ​ចុះ​ថ្ងៃ​ទី​ ០៧ ​ខែ​ ​ឧសភា ​ឆ្នាំ​ ២០១៥ ​ក្នុង​ការធ្វើ​ប្រតិបត្តិការផ្តល់​សេវា​ហិរញ្ញវត្ថុ​ ​ដើម្បី​ជួយ​លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​សហគមន៍​ឲ្យបាន​កាន់តែ​ប្រសើរឡើង​ និង​ដើម្បី​ជា​ការចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ទាំងមូល​។​

ក្រុមហ៊ុន​ ​មេគង្គ ​ម៉ាយ​ក្រូ​អិុន​សួរេន​

ក្រុមហ៊ុន​ ​មេគង្គ ​ម៉ាយ​ក្រូ​អិុន​សួរេន ​បាន​ទទួល​អាជ្ញាបណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ដែល​បាន​ចុះ​បញ្ជី​លេខ​ ៥៦១ ​នៅ​ថ្ងៃ​ទី​ ០២ ​ខែ​ ​វិច្ឆិកា ​ឆ្នាំ​ ២០១៥ ​និង​មាន​បណ្ដាញ​ចែកចាយ​ស្ទើរតែ​ពាសពេញ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ក្រុមហ៊ុន​ ​មេគង្គ ​គឺជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​តូច​របស់​ជា​ជនជាតិ​កម្ពុជា​ ​ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​លើក​កំពស់​គុណ​តម្លៃ​នៃ​ជីវិត​របស់​ប្រជាជន​ដែល​មាន​ចំណូល​ទាប​ ​និង​មធ្យម​ដើម្បីឲ្យ​ពួកគេ​អាច​ទទួលបាន​នូវ​ការការពារ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​ដែល​មិន​អាច​មើលឃើញ​ តាមរយៈ​ផលិតផល​ធានារ៉ាប់រង​ដ៏​សំបូរ​បែប ​ភាពច្នៃប្រឌិត​ក្នុង​ការចែកចាយ​ ​និង​ ​សេវា​បម្រើ​អតិថិជន​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។ ​បច្ចុប្បន្ន​ក្រុមហ៊ុន​ផ្តល់​ជូន​នូវ​ផលិតផល​ពីរ​ប្រភេទ​គឺ​ ​មេគង្គ​សុវត្ថិភាព​ ​និង​មេគង្គ​សង្គ្រោះ។

អេស ​ធី ​អេច​គ្លូស៊ីវ ​អាផាតមិន​​

មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ​ ​អេស ​ធី ​អាផាតមិន​ ​គឺជា​ទីកន្លែង​ស្នាក់នៅ​ដ៏​សមស្រប​មួយ​ដែល​មាន​អគារ​ដ៏​ប្រណិត​ ​និង​ធំ​ទូលាយ​ដែល​មាន​គ្រឿង​បរិក្ខារ​រស់នៅ​ ​និង​គ្រឿងសង្ហារឹម​គ្រប់​ប្រភេទ​ ​ដើម្បី​ផ្តល់​ជូន​បែបផែន​នៃ​ការរស់​ប្រកបដោយ​ផាសុកភាព​ ​និង​ភាពទាន់សម័យ​ដល់​អតិថិជន​គ្រប់​រូប​។ ​អេស ​ធី ​ត្រូវបាន​សាងសង់​បំពាក់​ដោយ​គ្រឿង​សង្ហារឹម​ និង​គ្រឿង​បរិក្ខារ​ទំនើប​ៗ ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ដ៏​ម​មាញឹក​របស់​អ្នក​ ​ប្រយោជន៍​ធ្វើឲ្យ​កាន់តែ​មាន​ភាពងាយស្រួល​។ ​អាង​ហែលទឹក​លើ​ដំបូល​អគារ​ កន្លែង​ហាត់ប្រាណ​ ​និង​បារ​លើ​អាកាស ​អាច​ឱ្យ​អ្នក​រីករាយ​ជាមួយ​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ​រាជធានី​ភ្នំពេញ​។ ​លើស​ពី​នេះ​ទៀត​ ​ទីតាំង​ព័ទ្ធ​ជុំវិញ​ដោយ​ភោជនីយដ្ឋាន​ ​ហាង​ទំនិញ​ ​បណ្ណាល័យ​ និង​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ​ជាច្រើន​ ​បាន​ធ្វើឱ្យ​ ​អេស ​ធី​ ក្លាយជា​ ​អាផាតមិន​ឈាន​មុខ​គេ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​​

មន្ទីរ​សារ​ការី ​នីតិនិរន្តរ៍​​​

ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ 2015 ​និង​ទទួលបាន​អាជ្ញាបណ្ណ​ពី​ក្រសួង​យុត្តិធម៌​ នីតិនិរន្តរ៍​ ​ជា​អ្នក​ផ្តល់​សេវា​ផ្នែក​ច្បាប់​ឈាន​មុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ជំនាញ​ខាង​អាជ្ញា​កណ្តាល​និង​ពាណិជ្ជកម្ម​។ ​ក្រុមហ៊ុន​មាន​សមាសភាព​ជា​អ្នក​អនុវត្ត​ច្បាប់​ល្បី​ ​ៗ​ ​និង​មាន​អាជ្ញាបណ្ណ ​ដែល​មាន​បទពិសោធន៍​ជាច្រើន​ក្នុង​ដំណើរការ​តុលាការ​ ​ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​មាន​ជំនាញ​វិជ្ជាជីវៈ​។​

មន្ទីរ​ពហុ​ព្យាបាល​ ​និង​សម្ភ​ព ​អរៀន​ដា​​​​

មន្ទីរ​ពហុ​ព្យាបាល​ ​និង​ ​សម្ភ​ព ​អរៀន​ដា ​គឺជា​ស្ថាបន​សុខាភិបាល​ឯកជន​មួយ​ដែល​ផ្តល់​នូវ​សេវាកម្ម​ផ្នែក​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ មន្ទីរ​ពហុ​ព្យាបាល​យើងខ្ញុំ​ផ្តល់​ការពិគ្រោះ​ ​និង​ព្យាបាល​ទៅលើ​ផ្នែក​ជាច្រើន​ដូចជា​ផ្នែក​ជំងឺ​លំបាក​មាន​កូន​ ​ជំងឺ​បេះដូង​ ​សម្ភ​ព ​រោគ​ស្ត្រី​ ​ជំងឺ​កុមារ​ ​ជំងឺ​ទូទៅ​ ​និង​សេវា​សង្គ្រោះ​បន្ទាន់​ ​ដែល​រាល់​សេវាកម្ម​ទាំងអស់​ត្រូវបាន​បង្កើតឡើង​ដើម្បី​ឆ្លើយតប ​ទៅ​នឹង​តម្រូវការ​របស់​អ្នកជំងឺ​នា​ពេល​បច្ចុប្បន្ន​។ ​មន្ទីរ​ពហុ​ព្យាបាល ​អរៀន​ដា ​មាន​វេជ្ជបណ្ឌិត​ល្បី​ៗ​ដែល​កំពុង​បម្រើការ​ក្នុង​ស្ថាបន​ជាតិ​ ​និង​អន្តរជាតិ​ដែល​មាន​ជំនាញ​ឯកទេស ​និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​រួមផ្សំ​ជាមួយ​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប​ៗ​ ​បន្ទប់​ពិសោធន៍​ ​សាល​វះកាត់​ បន្ទប់​សំរាល ​និង​បន្ទប់​សំរាក​ត្រូវបាន​រៀបចំ​ដោយ​វិស្វករ​វេជ្ជសាស្ត្រ​បរទេស​ដើម្បី​ផ្ដល់​បាន​នូវ​ផាសុកភាព​ ​និង​គុណភាព​នៃ​ការព្យាបាល​កម្រិត​ស្តង់ដារ​អន្តរជាតិ​។​​