ក្រុមហ៊ុន​ ​អេស​ធី​អេស​ខេ ​អ៊ិន​វេស​មិន​ ​គ្រុប​ ទទួលបាន​អាជ្ញាបណ្ណ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​លេខ​ Co ​.4030 KH 2015 ​ជា​ក្រុម​ជំនួញ​សេវាកម្ម​ក្នុង​ស្រុក​មួយ​ដែល​មាន​លក្ខណៈ​ចម្រុះ​ផ្ដោត​លើ​ ​និង​នៅ​ជុំវិញ​សេដ្ឋកិច្ច​រីកចម្រើន​ឆាប់រហ័ស​របស់​កម្ពុជា​ដែល​មាន​ឯកទេស ​ខាង​ផ្នែក​ហិរញ្ញវត្ថុ ​ធានារ៉ាប់រង​ ការថែទាំ​សុខភាព​ ​ច្បាប់​ ​ការស្នាក់នៅ​ ​និង​វិស័យ​ថាមពល​។ ​ក្រុមហ៊ុន​មាន​ប្រវត្តិ​ក្នុង​សកម្មភាព​នៃ​ការវិនិយោគ​ជាច្រើន​ឆ្នាំ​ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ហើយ​បច្ចុប្បន្ន​កំពុង​ពង្រីក​ផល​បត្រ​វិនិយោគ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ ​និង​កំពុង​ស្វែងរក​ឱកាស​ថ្មី​ដែល​ពង្រីក​និង​លើកកម្ពស់​បរិស្ថាន​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។​

ក្រុមហ៊ុន ​អេស​ធី​អេស​ខេ ​អ៊ិន​វេស​មិន​ ​គ្រុប​ ប្តេជ្ញាចិត្ត​ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តាមរយៈ​មុខជំនួញ​ជាច្រើន​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់​ជីវភាព​រស់នៅ​ ​និង​សុខ​មាលភាព​របស់​ប្រជាជន​កម្ពុជា​ ​ជាមួយនឹង​ផលិតផល​ និង​សេវាកម្ម​ដែល​ផ្តល់​ជូន​ដល់​អតិថិជន​ប្រកប​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់​ វិជ្ជាជីវៈ​ និង​ទំនួលខុសត្រូវ​សង្គម​។​

ទស្សនៈវិស័យ

ក្រុមហ៊ុន​ ​អេស​ធី​អេស​ខេ ​អ៊ិន​វេស​មិន​ ​គ្រុប ​មាន​ចក្ខុ​វិស័យ​ក្លាយជា​អ្នកដឹកនាំ​ទីផ្សារ​គ្រប់​អាជីវកម្ម​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​តាមរយៈ​ការពង្រីក​សក្ដានុពល​ទីផ្សារ​ និង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ទៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ប្រទេស​។​

គុណ​តម្លៃ​ស្នូល​របស់​បុគ្គលិក

  • ភាពស្មោះត្រង់​
  • វិន័យ
  • វិជ្ជាជីវៈ​ការងារ
  • ឆន្ទៈ​ការងារ​
  • ការងារ​ជា​ក្រុម​។​

យើង​មាន​មោទនភាព​ក្នុងនាម​ជា​សាជីវកម្ម​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈ​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ​ក៏​ដូចជា​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

អេស​ធី​អេស​ខេ ​អ៊ិន​វេស​មិន​ ​គ្រុប​ ទទួលបាន​ភាព​លេចធ្លោ​ក្នុងនាមជា​អ្នកដឹកនាំ​នៅក្នុង​វិស័យ​ជាច្រើន​ដូចជា​ហិរញ្ញវត្ថុ ​ធានារ៉ាប់រង​ ការថែទាំ​សុខភាព​ច្បាប់​ ​ការស្នាក់នៅ​ ​និង​វិស័យ​ថាមពល​ ​។ ​អេស​ធី​អេស​ខេ មាន​ប្រវត្តិ​ក្នុង​សកម្មភាព​នៃ​ការវិនិយោគ​ជាច្រើន​ឆ្នាំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​បច្ចុប្បន្ន​កំពុង​ពង្រីក​ផល​បត្រ​វិនិយោគ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ ​ហើយ​កំពុង​ស្វែងរក​ឱកាស​ថ្មី​ដើម្បី​ពង្រីក​និង​លើកកម្ពស់​បរិស្ថាន​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​។​

ចក្ខុ​វិស័យ​របស់​យើង​គឺ​ក្លាយជា​អ្នកដឹកនាំ​ទីផ្សារ​គ្រប់​អាជីវកម្ម​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​តាមរយៈ​ការពង្រីក​សក្ដានុពល​ទីផ្សារ​ និង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ទៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ប្រទេស​ ​ចំណែក​តម្លៃ​ស្នូល​របស់​យើង​គឺ​មាន​ភាពស្មោះត្រង់​មាន​វិន័យ​ច្បាស់លាស់​ ឆន្ទៈ​ការងារ​របស់​បុគ្គលិក​ សមត្ថភាព​និង​ការធ្វើ​ការងារ​ជា​ក្រុម​ប្រកប​ដោយ​សាមគ្គីភាព​។ ​ជាមួយ​នឹង​ចក្ខុ​វិស័យ​និង​តម្លៃ​ស្នូល​ទាំងនេះ​រួម​ជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ​របស់​បុគ្គលិក​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​និង​ផលិតភាព​ដ៏​ល្អ​ ​យើង​នឹង​បន្ត​ជោគជ័យ​ដ៏​អស្ចារ្យ​របស់​យើង​ក្នុង​ផ្តល់​សេវាកម្ម​បែប​ស្តង់ដា ​និង​ល្អ​បំផុត​ដើម្បី​បម្រើ​ដល់​អតិថិជន​ដែល​មាន​តម្លៃ​របស់​យើង​ឱ្យ​បាន​ពេញចិត្ត​។ ​ដូច្នេះ​អេស ​ធី ​ធេស ​ខេ ​គឺជា​ជម្រើស​ដែល​ពេញនិយម​សម្រាប់​អតិថិជន​ជាច្រើន​ដោយសារតែ​ភាពជឿជាក់​និង​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​ការផ្តល់​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​។​

ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​នេះ​បាន​មកពី​អ្នកគ្រប់គ្រង​គ្រប់​ជាន់​ថ្នាក់​ ​បុគ្គលិក​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ក្នុង​ការជួយ​ឲ្យ​ ​អេស ​ធី ​អេស​ខេ ​ដំណើរការ​សមស្រប​ទៅតាម​ចក្ខុ​វិស័យ​របស់​យើង​មកដល់​សព្វ​ថ្ងៃ​នេះ​ ​ដូច្នេះ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ជោគជ័យ​នេះ​។ ​នៅពេល​យើង​សម្លឹង​ទៅ​ឆ្នាំ​ខាងមុខ​យើង​ត្រូវតែ​រក្សា​នូវ​ការប្តេជ្ញាចិត្ត​ដើម្បី​រក្សា​នូវ​ការផ្លាស់ប្តូរ​និង​ការច្នៃប្រឌិត​រៀបចំ​ចាត់ចែង​ឱ្យ​បាន​កាន់តែ​ប្រសើរ​និង​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំងអស់​នៅមុខ​យើង​។​

ខ្ញុំ​សូម​ជូនពរ​សមាជិក​ក្រុមគ្រួសារ ​អេស​ធី​អេស​ខេ ​ទាំងអស់​ទទួលបាន​ជោគជ័យ​និង​សុភមង្គល​។​